លំហសិក្សាធិការកម្ពុជា
V1.0
ខ្មែរ
EN
ចូល
ចុះឈ្មោះ
សាកលវិទ្យាល័យន័រតុន
NU
NU
/
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
/
ដឺប៉ាតេម៉ង់នីតិសាស្ត្រ និង រដ្ឋបាល
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
ដឺប៉ាតេម៉ង់នីតិសាស្ត្រ និង រដ្ឋបាល
NU_LGD
H.E Yin Sophy
សារពីប្រធានដេប៉ាតឹម៉ង់
សាលានីតិសាស្រ្ត និងរដ្ឋាភិបាលជាផ្នែកមួយនៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមស្ថិតនៅក្រោមការដឹកនំា នឹងគ្រប់គ្រងរបស់សកលវិទ្យាល័យន័រតុន ដែលជាយន្តការជាតិមួយប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកម្មវិធីសិក្សាឲ្យដំណើរការល្អប្រសើរ ដើម្បីរូមចំណែកជួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នឹងការអភិវឌ្ឍន៏ប្រទេសជាតិរីកចំរើនលូតលាស់និងនីតិរដ្ឋរឹងមាំ។
គណ: គ្រប់គ្រងនៃសាកលវិទ្យាល័យន័រតុន សាលានីតិសាស្រ្ត និងរដ្ឋាភិបាលត្រូវបានបើកទ្វារទទួលនិសិ្សតចុះឈ្មោះចូលរៀនចាប់តំាងពីឆ្នាំ១៩៩៦ ដោយបានរៀបចំកម្មវិធីសិក្សាទំនើបថ្មីមួយស្របតាមស្តង់ដាអន្តរជាតិ និងតាមតម្រូវការរបស់ប្រទេសជាតិ ពិសេសបណ្តាលប្រទេសអាស៊ានដោយចែកចេញនូវមុខវិជ្ជាឯកទេសមួយចំនួន៖ សិក្សាច្បាប់ និងយុត្ថិធម៌, នីតិពាណិជ្ជកម្ម, នីតិទំនាក់ទំនងអន្តរជាតិ និងការទូត និងរដ្ឋាភិបាល។
ថ្វីបើកម្មវិធីសិក្សាថ្មីនេះនៅមានកម្រិតវិជ្ជាមានក្តី តែគណ:គ្រប់គ្រងនៃសាកលវិទ្យាន័រតុនបានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងពិនិត្យកែសំរួលជាប្រចាំលើកម្មវិធីសិក្សាប្រយោជន៍ធ្វើយ៉ាងណាធានាដល់ការសិក្សានាឆ្នាំបន្តបន្ទាប់ឲ្យប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកការអភិវឌ្ឍន៏សមត្ថភាពយល់ដឹងដល់និសិ្សតឲ្យមានចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដលើវិស័យច្បាប់ដែលជាត្រីវិស័យមួយ ជួយនិសិ្សតនៅពេលណាដែលនិសិ្សតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត (Bachelor of Arts in Law) និងជួយនិសិ្សតឲ្យក្លាយជាអ្នកឯកទេសច្បាប់ដ៏ចំណាន និងមានសមត្ថភាពគ្រប់គ្រង អាចក្លាយជា ចៅក្រម ព្រះរាជអាជ្ញា សាស្រ្តាចារ្យ ក្រឡាបញ្ជី មេធាវី ឬ ភារធាវី ជាដើម ដែលអាចបំរើការងារនៅក្នុងវិស័យយុត្តាធិការ ការទូត ឬ គ្រឹះស្ថានសាធារណ: ឬ ឯកជន ។ល។ ទៅតាមចំណង់ចំណូលចិត្តរបស់និសិ្សតស្របតាមតម្រូវការចំាបាច់របស់សង្គម។
ជាគោលការណ៍ក្រោយពីនិសិ្សតបានបញ្ចប់ការសិក្សានៅសាលានីតិសាស្រ្ត និងរដ្ឋាភិបាលនៅសាកលវិទ្យាល័យន័រតុន និសិ្សតនឹងទទួលបានបរិញ្ញាបត្រនីតិសាស្រ្ត (Bachelor of Law) ដែលជាសក្ខីភាពបញ្ជាក់នូវកម្រិតវិជ្ជមានផ្នែកច្បាប់ហើយ ដែលអនុញ្ញាតឲ្យនិសិ្សតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងជ្រើសរើសវិជ្ជាជីវ:នៅតាមបណ្តាលគ្រឹះស្ថានសាធារណ:ឯកជនមួយចំនួនដូចជា សាលាភូមិន្ទរដ្ឋបាលរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ: មេធាវីឬអង្គការក្រៅរដ្ឋាភិបាលជាដើមដែលអភិវឌ្ឍន៍ ជឿនលឿន រុងរឿងនៅក្នុងជីវភាពសង្គមទំនើបនាពេលអនាគត។
សាកលវិទ្យាល័យន័រតុន ជាគ្រឹះស្ថានអប់រំឯកជនតែមួយគត់ដែលមានគុណភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សូមនិសិ្សតព្យាយាមរៀនសូត្រឲ្យពូកែ និងទទួលបានជោគជ័យក្នុងការសិក្សា។
ជំនាញក្នុងផ្នែកសាលានិតិសាស្រ្តនិងរដ្ឋាភិបាលមាន
• ជំនាញនីតិពាណិជ្ជកម្ម
• ជំនាញសិក្សាច្បាប់ និងយុត្តិធម៌
• ជំនាញទំនាក់ទំនងអន្តរជាតិ និងការទូត
• ជំនាញរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ
ការិយាល័យ
(4)
NU_CSS
បរិញ្ញាបត្រ នីតិពាណិជ្ជកម្ម
NU_CSS
បរិញ្ញាបត្រ រដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ
NU_CSS
បរិញ្ញាបត្រ ទំនាក់ទំនងអន្តរជាតិ និងការទូត
NU_CSS
បរិញ្ញាបត្រ សិក្សាច្បាប់ និងយុត្តិធម៌
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
សាកលវិទ្យាល័យន័រតុន