ការសិក្សាលើជំនាញទំនាក់ទំនងអន្តរជាតិ និងការទូតនិស្សិតអាចយល់ច្បាស់អំពី ៖ (១) ការទំនាក់ទំនងរវាងរដ្ឋឯករាជ្យ ឬ រដ្ឋអធិបតេយ្យមួយ ជាមួយរដ្ឋឯករាជ្យ ឬ អធិបតេយ្យមួយទៀត ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ (២)នយោបាយអន្តរជាតិ និងព្រឹត្តការណ៍ទាំងឡាយដែលវិវត្តន៌នៅក្នុងពិភពលោក រួមមានបញ្ហាសន្តិសុខ បញ្ហាសេដ្ឋកិច្ចពិភពលោក បញ្ហាសង្គម បញ្ហាសិទ្ធិមនុស្ស បញ្ហាសហគមន៍ពិភពលោក បញ្ហាការបរទេស បញ្ហាបរិស្ថាន...។ (៣) កិច្ចសហប្រតិបត្តិការលើកិច្ចការសង្គម សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។(៤) មូលដ្ឋានគតិយុត្តសម្រាប់ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។
ការសិក្សាលើជំនាញនេះនិស្សិតនឹងយល់ច្បាស់ផងដែរ អំពីរបៀបនៃការអភិវឌ្ឍខ្លួនដើម្បីក្លាយជាភ្នាក់ងារការទូត អ្នកវិភាគនយោបាយការបរទេស មន្រ្តីជំនាញខាងកិច្ចការអន្តរជាតិ អ្នកឯកទេសខាងវិទ្យាសាស្រ្តនយោបាយ អ្នកឯកទេសខាង ច្បាប់អន្តរជាតិ ឬ ជាអ្នកសេដ្ឋកិច្ច អន្តរជាតិ អ្នកសារព័ត៌មានអន្តរជាតិ និងជាពាណិជ្ជករអន្តរជាតិ។ បន្ថែមពីនេះនិស្សិតក៏អាចយល់អំពីវិធីសាស្រ្តនៃការទំនាក់ទំនងការទូត និងដំណោះ ស្រាយវិវាទការទូតដោយសន្តិវិធី ដោយយល់ថាអ្វីទៅជាការទូត ការចាប់ផ្តើមទំនាក់ទំនងការទូត ការភ្ជាប់ទំនាក់ទំនងការទូត សមាជិកសំខាន់នៃបេសកកម្មការទូត ការបំពេញបេសកកម្មការទូត និងការងារសំខាន់ៗផ្សេងទៀត។