លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ
NU_C

បរិញ្ញាបត្រ សិក្សាច្បាប់ និងយុត្តិធម៌ NU_CSS_DLG_BLJS

H.E Yin Sophy
ការសិក្សាលើជំនាញសិក្សាច្បាប់ និងយុត្តិធម៌ និស្សិតអាចយល់ច្បាស់អំពី ៖ (១)ដំណើរការនៃការកកើតនូវសង្គម(២)ទំនាក់ទំនងច្បាប់ជាមួយសង្គម ដែលពុំអាចបំបែកចេញពីគ្នាបាន (៣)បរិយាកាសនៃសង្គមដែលខ្លួនរស់នៅ ហើយធ្វើតាមគ្នាតៗមកទើបមានសុភាសិតឡាតាំងមួយពោលថាទីណាមានសង្គមទីនោះមានច្បាប់។ លើសពីនេះទៀតច្បាប់ និងសង្គមមានទំនាក់ទំនងគ្នា គឺ ច្បាប់ស្ថិតក្នុងគោលការណ៍យុត្តិធម៌ឲ្យដល់សង្គមដែរ។ ប្រសិនបើច្បាប់ពុំមានយុត្តិធម៌ផ្តល់ឲ្យសង្គមទេ ការគ្រប់គ្រងក៏ពុំអាចធ្វើឲ្យមានរបៀបរៀបរយ និងស្ងប់ស្ងៀមដែរ។ បន្ថែមពីនេះនិស្សិតក៏អាចដឹងច្បាស់អំពីតម្លៃពិតរបស់ច្បាប់ និងការអស់ប្រសិទ្ធភាពរបស់ច្បាប់។ និស្សិតក៏អាចដឹងបានដែរអំពីតួនាទីរបស់ច្បាប់ក្នុងការធ្វើឱ្យសង្គមមានយុត្តិធម៌ បើសង្គមពុំមានរបៀបរៀបរយ និងស្ងប់ស្ងៀមនោះអាចមិនមានយុត្តិធម៌។ បើច្បាប់ពុំមានយុត្តិធម៌ទេ នោះសង្គម ក៏ពុំមានរបៀបរៀបរយ និងស្ងប់ស្ងៀមបានដែរ បើសង្គមជួបប្រទះអាណាធិបតេយ្យ គឺ ត្រូវតែ មានច្បាប់តែបើមានច្បាប់តែការអនុវត្តមិនបានអនុវត្តតាមស្មារតីនៃច្បាប់ក៏មិនមានយុត្តិធម៌ដែរ។
ការសិក្សាអំពីជំនាញច្បាប់ និងយុត្តិធម៌និស្សិតអាចយល់ច្បាស់អំពីការសិក្សាលើបញ្ហា ប្រវត្តិវិទ្យា នយោបាយ ច្បាប់ សេដ្ឋកិច្ច និងបរិស្ថាន និងវត្តមានមនុស្សក្នុងសង្គមដែលអាចនាំមកនូវព័ត៌មានសំខាន់ដើម្បីយល់ដឹងពីសង្គម និងដើម្បីអភិរក្សឬផ្លាស់ប្តូរសង្គម។
មិនទាន់មានព័ត៌មាន