ការសិក្សាលើជំនាញនីតិពាណិជ្ជកម្ម និស្សិតអាចយល់ច្បាស់អំពី (១) ប្រព័ន្ធគតិយុត្តសំខាន់ៗ ក្នុងការគ្រប់គ្រងសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ និងតួអង្គសំខាន់ៗក្នុងការធ្វើសកម្ម ភាពពាណិជ្ជកម្ម អាជីវកម្ម និងការវិនិយោគ។(២) ការសិក្សាជំនាញនេះផងដែរក៏អាចផ្តល់ឱកាស ឲ្យនិស្សិតយល់ដឹងអំពីផលប៉ះពាល់ ឬ បញ្ហាប្រឈមដល់ពាណិជ្ជករ និងប្រតិបត្តិការជំនួញ។ ការសិក្សាជំនាញនេះផ្តល់នូវការយល់ដឹងយ៉ាងលម្អិតជាមួយច្បាប់ទាក់ទងនឹងកិច្ចសន្យា សហកម្មសិទិ្ធករ ភ្នាក់ងារ ភាពជាដៃគូ ពន្ធដារ ធនាគារ ហិរញ្ញវត្ថុ កម្មសិទ្ធិបញ្ញា ការប្រកួតប្រជែង និងការការពារអតិថិជន និងជំនួញអន្តរជាតិ។ ជំនាញនីតិពាណិជ្ជកម្មក៏ផ្តោតលើទំនាក់ទំនងមូលដ្ឋានរវាងច្បាប់ និងពាណិជ្ជកម្ម និងការងារជំនាញក្នុងពាណិជ្ជកម្ម រាប់ទាំងគណនេយ្យជំនាញ ការគ្រប់គ្រងពាណិជ្ជកម្ម ជំនួញអន្តរជាតិ និងទំនាក់ទំនងឧស្សាហកម្ម។