ការសិក្សាលើជំនាញរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈនិស្សិតអាចយល់ច្បាស់អំពី ៖ (១)តួនាទី និងសមាសភាពរបស់រាជរដ្ឋាភិបាល (២)គណៈរដ្ឋមន្រ្តី និងសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល(៣)ការបង្កើតក្រសួង និងរដ្ឋលេខាធិការដ្ឋាន និងការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋានទាំងនោះ។
ការសិក្សាលើជំនាញរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈផងដែរ ក៏អាចឲ្យនិស្សិតយល់ច្បាស់អំពី(១)អង្គភាពរដ្ឋបាលរបស់រដ្ឋ(២)ការរៀបចំរចនាសម្ព័ន្ធ(៣)ការរៀបចំនិងការប្រព្រឹត្តទៅ និងប្រព័ន្ធរដ្ឋបាលនីមួយៗ និងលម្អិតអំពីមុខងារ និងបេសកកម្មរបស់ស្ថាប័ន អង្គភាពចំណុះផងដែរ។ លើសពីនេះទៅទៀតក៏បង្ហាញផងដែរអំពី ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណត់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់អង្គភាពរដ្ឋបាលឯកភាពនីមួយៗ តួនាទី ភារកិច្ច និងសិទ្ធិអំណាច ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ទំនាក់ទំនងរបៀបរបបការងារ ការដោះស្រាយបញ្ហានៅមូលដ្ឋាន ការអនុវត្តសមត្ថកិច្ច ការរៀបចំឲ្យមានអង្គភាពគាំទ្រ និងអង្គភាពអនុវត្ត ការគ្រប់គ្រងរដ្ឋបាល បុគ្គលិក របបហិរញ្ញវត្ថុ របបផែនការ និងទ្រព្យសម្បត្តិស្របតាមដំណើរការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងការផ្ទេរសិទ្ធិ និងការ ទទួលខុសត្រូវផងដែរ។