personal
មេរៀនទី ២៖ Operators, Type Conversion និងការគណនាមូលដ្ឋានក្នុង Python
ក្នុងមេរៀនទី ២ នេះ យើងបានសិក្សាអំពី Operators, Type Conversion និងការគណនាមូលដ្ឋានក្នុង Python។ Operator គឺជាសញ្ញាដែលប្រើសម្រាប់ធ្វើប្រតិបត្តិការលើតម្លៃ ឬអញ្ញត្តិ ដូចជា ការបូក ដក គុណ ចែក រកសំណល់ និងស្វ័យគុណ។
Arithmetic Operators សំខាន់ៗដែលបានសិក្សាមាន + សម្រាប់បូក, - សម្រាប់ដក, * សម្រាប់គុណ, / សម្រាប់ចែក, % សម្រាប់រកសំណល់ពីការចែក, // សម្រាប់ចែកយកផ្នែកចំនួនគត់ និង ** សម្រាប់ស្វ័យគុណ។
យើងក៏បានសិក្សាអំពី Type Conversion ដែលជាការបម្លែងទិន្នន័យពី Data Type មួយទៅ Data Type មួយទៀត។ ដោយសារ input() ទទួលទិន្នន័យពីអ្នកប្រើជាប្រភេទ String ដូច្នេះ នៅពេលយើងចង់យកទិន្នន័យទៅធ្វើការគណនា យើងត្រូវបម្លែងវាទៅជា Integer ឬ Float ដោយប្រើ int() និង float()។
SEK Socheat
1
119