អនុបណ្ឌិតជីវវិទ្យាវេជ្ជសាស្ត្រ (MMB)
សញ្ញាបត្រអនុបណ្ឌិតជីវវិទ្យាវេជ្ជសាស្ត្រ ត្រូវបានរៀបចំឡើងសម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍លើ ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ (Biomedical Research)។ កម្មវិធីនេះផ្តោតលើការទទួលបានចំណេះដឹង និងជំនាញសំខាន់ៗក្នុងវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដូចជា ជីវគីមីវិទ្យា (Biochemistry), ឈាមវិទ្យា (Hematology), ភាពស៊ាំវិទ្យា (Immunology), មីក្រូជីវវិទ្យា (Microbiology) និងពុលវិទ្យា (Toxicology) ដែលជាមូលដ្ឋានសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺ។
III. Master of Medical Biology (MMB)
- Master of Medical Biology
(MMB)
The Master of Medical Biology degree is intended for students who are
interested in biomedical research. This master program focuses on the
acquisition of key areas of expertise in medical laboratories such as
biochemistry, hematology, immunology, microbiology, or toxicology, which
are the bases for disease diagnosis.
This program provides students an in-depth knowledge and skills to
- Analyze and interpret the
results of medical laboratory tests for various diseases.
- Have good laboratory
management skills, such as human resources management, budget management,
planning skills, equipment management, reagents, waste, data, quality
assurance, etc.
Use and understand
the requirements of various biomedical
- test equipment and
techniques, and have a good understanding of the mechanisms of medical
biology.
Students
who successfully complete Master of Biology degree will become highly qualified
specialists in the field of medical biology with potential future careers
in/as:
- Management of medical biology
laboratories in both the public and the private sectors.
- Senior technicians working in
medical biology laboratories to ensure the highest standards of laboratory
quality.
- Candidates for PhD studies in
Medical Biology.
Structure
of Curriculum
The first year of
this program focuses on theories, practices and clerkship in the laboratory of
the basics of biomedical science, which is an important topic in the diagnosis
of diseases in the human body and understanding clinical mechanisms and physiopathology,
as well as disease complications during treatment, prevention and research.
This curriculum focuses specifically on health issues and the causes of the
diseases in Cambodia and Southeast Asian region. The second year of training
focuses on the study of medical laboratory management, quality assurance and
biosafety, along with hands-on training and practice in the biomedical laboratory
or in the hospital. Students are required to develop a thesis before
graduation.
III. ថ្នាក់អនុបណ្ឌិតជីវវិទ្យាវេជ្ជសាស្ត្រ
អនុបណ្ឌិតជីវវិទ្យាវេជ្ជសាស្ត្រ
(MMB)
សញ្ញាបត្រអនុបណ្ឌិតជីវវិទ្យាវេជ្ជសាស្ត្រ
ត្រូវបានរៀបចំឡើងសម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍លើ ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ
(Biomedical Research)។
កម្មវិធីនេះផ្តោតលើការទទួលបានចំណេះដឹង
និងជំនាញសំខាន់ៗក្នុងវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដូចជា ជីវគីមីវិទ្យា (Biochemistry), ឈាមវិទ្យា (Hematology),
ភាពស៊ាំវិទ្យា (Immunology), មីក្រូជីវវិទ្យា
(Microbiology) និងពុលវិទ្យា (Toxicology) ដែលជាមូលដ្ឋានសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺ។
កម្មវិធីនេះផ្តល់ឱ្យនិស្សិតនូវចំណេះដឹងស៊ីជម្រៅ
និងជំនាញក្នុងការងារដូចជា៖
- វិភាគ និងបកស្រាយលទ្ធផល នៃការធ្វើតេស្តមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
សម្រាប់ជំងឺផ្សេងៗ។
មានជំនាញល្អក្នុងការ គ្រប់គ្រងមន្ទីរពិសោធន៍
ដូចជា ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងថវិកា ការរៀបចំផែនការ
ការគ្រប់គ្រងឧបករណ៍ សារធាតុប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ កាក
- សំណល់ ទិន្នន័យ ការធានាគុណភាព និងការងារផ្សេងៗទៀត។
- អាច ប្រើប្រាស់
និងយល់ដឹងអំពីតម្រូវការរបស់ឧបករណ៍
និងបច្ចេកទេសធ្វើតេស្តជីវវេជ្ជសាស្ត្រផ្សេងៗ ព្រមទាំងមានការយល់ដឹងល្អអំពីយន្តការនៃជីវវិទ្យាវេជ្ជសាស្ត្រ។
ឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា
និស្សិតដែលបានបញ្ចប់ដោយជោគជ័យនូវកម្មវិធី
Master of Medical Biology នឹងក្លាយជាអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យជីវវិទ្យាវេជ្ជសាស្ត្រ
និងអាចមានឱកាសអាជីពដូចជា៖
- អ្នកគ្រប់គ្រងមន្ទីរពិសោធន៍ជីវវិទ្យាវេជ្ជសាស្ត្រ នៅក្នុងវិស័យសាធារណៈ និងឯកជន។
- អ្នកបច្ចេកទេសជាន់ខ្ពស់ នៅក្នុងមន្ទីរពិសោធន៍ជីវវិទ្យាវេជ្ជសាស្ត្រ
ដើម្បីធានាបាននូវស្តង់ដារគុណភាពខ្ពស់បំផុតរបស់មន្ទីរពិសោធន៍។
- អាចបន្តការសិក្សាថ្នាក់ បណ្ឌិត
(PhD) ផ្នែកជីវវិទ្យាវេជ្ជសាស្ត្រ។
រចនាសម្ព័ន្ធកម្មវិធីសិក្សា
(Structure of Curriculum)
ឆ្នាំទី១ នៃកម្មវិធីផ្តោតលើ ទ្រឹស្តី
ការអនុវត្ត និងកម្មសិក្សានៅក្នុងមន្ទីរពិសោធន៍ លើមូលដ្ឋានវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ។
វាជាប្រធានបទសំខាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺនៅក្នុងរាងកាយមនុស្ស
ការយល់ដឹងអំពីយន្តការព្យាបាល និងការប្រែប្រួលខុសប្រក្រតីនៃមុខងាររាងកាយដោយសារជំងឺ
(Physiopathology) ព្រមទាំងផលវិបាកនៃជំងឺក្នុងអំឡុងពេលព្យាបាល
ការការពារ និងការស្រាវជ្រាវ។
កម្មវិធីសិក្សានេះផ្តោតជាពិសេសលើ
បញ្ហាសុខភាព និងមូលហេតុនៃជំងឺនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។
ឆ្នាំទី២ ផ្តោតលើការសិក្សាអំពី ការគ្រប់គ្រងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
ការធានាគុណភាព និងសុវត្ថិភាពជីវសាស្ត្រ (Biosafety) ព្រមទាំងការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងនៅក្នុង មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ
ឬមន្ទីរពេទ្យ។
និស្សិតត្រូវ រៀបចំ
និងសរសេរនិក្ខេបបទ (Thesis) មុនពេលបញ្ចប់ការសិក្សា។