លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ

បរិញ្ញាបត្រឪសថសាស្រ្ត

មូលសង្ខេប / Abstract

បរិញ្ញាបត្រឱសថសាស្ត្រ: នៅចុងបញ្ចប់នៃកម្មវិធីសិក្សា និស្សិតអាចសម្រេចបាននូវលទ្ធផលសិក្សាដូចខាងក្រោម។

​​ I. Bachelor Degree in Pharmacy (B.Pharm.)

Bachelor Degree in Pharmacy:

By the end of the program, students are able to achieve the following learning outcomes.

I. Scientific Foundation for Pharmacy Practice
#1. Possess knowledge on subjects that offer a solid foundation in biomedical sciences, pharmaceutical sciences, social, behavioral and administrative pharmacy sciences and clinical sciences and pharmacy practices.

II. Provision of Pharmaceutical Service
#2. Apply knowledge and skills gained throughout their education, training, and work experiences to supply prescribed medicine and non-prescribed medicine.
#3. Apply knowledge and skills gained throughout their education, training, and work experiences to manufacture and compound medicines.
#4. Apply knowledge and skills gained throughout their education, training, and work experiences to organize and manage the work process and workplace with regard to pharmacy system and procedure, workplace management, human resources management and supply chain management.
#5. Apply knowledge and skills gained throughout their education, training, and work experiences to create quality assurance systems and quality control.
#6. To provide health education and drug information to patients, families and communities.
#7. To identify the biological read-out circuits and concept on the quality assurance: phase look ahead, analytical phase, post-analytical phase.

III. Professional and personal behaviors
#8. Practice with respect to legal, ethical and professional standards required by the Ministry of Health.
#9. Adopt continuing professional development.
#10. Analyze and synthesize information from medical and pharmaceutical literature for pharmacy practice.
#11. Conduct relevant research in the area of pharmacy.

#12. Be able to work in a team and collaboratively with other health professionals to improve patient outcomes. 


I. បរិញ្ញាបត្រឱសថសាស្ត្រ

បរិញ្ញាបត្រឱសថសាស្ត្រ: នៅចុងបញ្ចប់នៃកម្មវិធីសិក្សា និស្សិតអាចសម្រេចបាននូវលទ្ធផលសិក្សាដូចខាងក្រោម៖

I. មូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការអនុវត្តឱសថសាស្ត្រ

#1. មានចំណេះដឹងលើមុខវិជ្ជាដែលផ្តល់មូលដ្ឋានរឹងមាំក្នុង វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ (Biomedical Sciences), វិទ្យាសាស្ត្រឱសថសាស្ត្រ, វិទ្យាសាស្ត្រឱសថសាស្ត្រផ្នែកសង្គម អាកប្បកិរិយា និងរដ្ឋបាល ព្រមទាំងវិទ្យាសាស្ត្រព្យាបាល និងការអនុវត្តឱសថសាស្ត្រ។

II. ការផ្តល់សេវាឱសថសាស្ត្រ

#2. អាចអនុវត្តចំណេះដឹង និងជំនាញដែលទទួលបានតាមរយៈការសិក្សា ការបណ្តុះបណ្តាល និងបទពិសោធន៍ការងារ ដើម្បី ផ្គត់ផ្គង់ថ្នាំតាមវេជ្ជបញ្ជា និងថ្នាំដែលមិនតម្រូវឱ្យមានវេជ្ជបញ្ជា។

#3. អាចអនុវត្តចំណេះដឹង និងជំនាញ ដើម្បី ផលិត និងផ្សំថ្នាំ។

#4. អាចអនុវត្តចំណេះដឹង និងជំនាញ ដើម្បី រៀបចំ និងគ្រប់គ្រងដំណើរការការងារ និងកន្លែងធ្វើការ ដោយគោរពតាមប្រព័ន្ធ និងនីតិវិធីឱសថសាស្ត្រ ការគ្រប់គ្រងកន្លែងធ្វើការ ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។

#5. អាចអនុវត្តចំណេះដឹង និងជំនាញ ដើម្បី បង្កើតប្រព័ន្ធធានាគុណភាព (Quality Assurance) និងការត្រួតពិនិត្យគុណភាព (Quality Control)

#6. អាច ផ្តល់ការអប់រំអំពីសុខភាព និងព័ត៌មានអំពីថ្នាំ ដល់អ្នកជំងឺ គ្រួសារ និងសហគមន៍។

#7. អាច កំណត់អត្តសញ្ញាណសៀគ្វីអានលទ្ធផលជីវសាស្ត្រ (Biological read-out circuits) និងយល់ដឹងអំពីគោលគំនិតនៃការធានាគុណភាព ដែលរួមមាន ដំណាក់កាលមុនការវិភាគ (Pre-analytical phase), ដំណាក់កាលវិភាគ (Analytical phase) និងដំណាក់កាលក្រោយការវិភាគ (Post-analytical phase)

III. ឥរិយាបថវិជ្ជាជីវៈ និងផ្ទាល់ខ្លួន

#8. អនុវត្តការងារដោយគោរពតាម ច្បាប់ ក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈ ដែលកំណត់ដោយក្រសួងសុខាភិបាល។

#9. ចូលរួម និងអនុវត្ត ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ (Continuing Professional Development)

#10. អាច វិភាគ និងសំយោគព័ត៌មាន ពីឯកសារវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ដើម្បីយកមកប្រើប្រាស់ក្នុងការអនុវត្តវិជ្ជាជីវៈឱសថសាស្ត្រ។

#11. អាច ធ្វើការស្រាវជ្រាវដែលពាក់ព័ន្ធនឹងវិស័យឱសថសាស្ត្រ។

#12. អាច ធ្វើការជាក្រុម និងសហការជាមួយអ្នកជំនាញផ្នែកសុខាភិបាលផ្សេងៗ ដើម្បីធ្វើឱ្យលទ្ធផលនៃការថែទាំ និងការព្យាបាលអ្នកជំងឺកាន់តែប្រសើរ។ 

ចែករំលែក
រក្សាទុក
មតិយោបល់ 0
ចូលគណនី ដើម្បីបញ្ចេញមតិ