លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម

ដឺប៉ាតេម៉ង់ពាណិជ្ជសាស្ត្រ

NU_DOB Rath Davy rathdavy@yahoo.com+85561222656
នៅសាកលវិទ្យាល័យន័រតុនផ្នែកពាណិជ្ជសាស្ត្រ យើងកំពុងកសាងស្ពានមួយដែលធ្វើការផ្សាភ្ជាប់ដ៏មានថាមពលរវាងការអប់រំជាន់ខ្ពស់ និងពិភពនៃពាណិជ្ជកម្មផ្សាភ្ជាប់បទពិសោធន៍អតីតកាលជាមួយចក្ខុវិស័យសំរាប់អនាគតកាលរបស់យើងជាស្ពានចម្លងនិស្សិតគ្រប់ជំនាន់ និងអតីតនិស្សិតដែលនាំនិស្សិតទាំងអស់អាចរកប្រាក់ចំនូលបានច្រើនបន្ទាប់ពីបញ្ចប់ការសិក្សាពីផ្នែកពាណិជ្ជសាស្ត្រនៅសាកលវិទ្យាល័យន័រតុន។
ក្នុងនាមខ្ញុំបាទជាប្រធានផ្នែកពាណិជ្ជសាស្ត្រ ខ្ញុំបាទតែងតែមានការចាប់អារម្មណ៍ទៅលើវិភាគទានវិជ្ជមានជាច្រើនដែលអតីតនិស្សិតគ្រប់ៗជំនាន់ និស្សិតដែលកំពុងតែសិក្សា បុគ្គលិក និង សាស្ត្រាចារ្យដែលបាននិងកំពុងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងសហគមន៍ជាតិតាមរយៈការយកចំណេះដឹងរបស់ពួកគេទៅអនុវត្តលើទីផ្សារ និងបានប្រើប្រាស់ជំនាញ និងការអប់រំជាន់ខ្ពស់របស់ខ្លួនដើម្បីលើកកំពស់សេដ្ឋកិច្ចសង្គម និងបរិស្ថានដល់សហគមន៍ជាតិយើង។
សាស្ត្រាចារ្យផ្នែកពាណិជ្ជសាស្ត្រគឺមានជំនាញច្បាស់លាស់ពាក់ព័ន្ធមុខវិជ្ជាដែលគាត់កំពុងបង្រៀន។ ផ្នែកពាណិជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ន័រតុនមានភាពខុសប្លែកពីសាកលវិទ្យាល័យផ្សេងៗទៀតត្រង់ថាយើងសង្កត់ ធ្ងន់លើទ្រឹស្តីនិង ផ្សាភ្ជាប់ការអនុវត្តន៍ផ្ទាល់។
ពិភពលោកបានកំពុងប្រឈមបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចដែលមានការលំបាករយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែវេលានេះវាជាឱកាសសម្រាប់អ្នកដែលមានបំណងអនុវត្តគំនិតច្នៃប្រឌិត និងផ្នត់គំនិតជាសហគ្រិនដើម្បីដោះស្រាយបញ្ហាក្នុងសង្គមទាំងនោះ។ នៅសាកលវិទ្យាល័យ ន័រតុន យើងរៀបចំកម្មវិធីសិក្សាដើម្បីបង្រៀននិស្សិតឲ្យចេះស្គាល់ និងឆក់យកឱកាសទាំងនោះ។ យើងខិតខំអភិវឌ្ឍទេពកោសល្យ និងជំនាញសំខាន់ៗសម្រាប់និស្សិតអាចប្រើប្រាស់រកដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងសៃវៀនពាណិជ្ជកម្ម។
ក្នុងនាមជាអ្នកអប់រំ យើងចង់អោយនិស្សិតដែលបញ្ចប់ការសិក្សាមានជំនាញ និងមានភាពបត់បែនតាមគ្រប់កាលៈទេសៈដើម្បីអាចសម្របបានគ្រប់ស្ថានភាពនៃសេដ្ឋកិច្ច។ យើងកំពុងផ្ទេរជំនាញផ្នែកពាណិជ្ជសាស្ត្រដើម្បីបំពេញតាមតម្រូវការនូវការផ្លាស់ប្តូរនៃសេដ្ឋកិច្ចសកលលោក។ ថ្ងៃនេះ ជាពេលវេលាសមស្របបំផុតដែលអ្នកសម្រេចចិត្តដើម្បីក្លាយជានិសិត្សផ្នែកពាណិជ្ជសាស្ត្រ។
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ