ជំនាញគណនេយ្យត្រូវបានសង្កត់ធ្ងន់លើការអភិវឌ្ឍកិច្ចការងារគណនីក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈក្នុងអាជីពគណនេយ្យ។ លើសពីនេះទៀត មុខវិជ្ជានីមួយៗត្រូវបានរៀបចំដើម្បីលើកកំពស់សមត្ថភាពរបស់និសិ្សតក្នុង ការអនុវត្តការងារគណនេយ្យនិងហិរញ្ញវត្ថុ។
សាស្ត្រាចារ្យរបស់យើងផ្សាភ្ជាប់រវាងទ្រឹស្តីនិងបទពិសោធន៌ជាក់ស្តែងដើម្បីអោយនិស្សិតក្លាយជាគណនេយ្យករមានសមត្ថភាពពិតប្រាកដ ដែលអាចចាប់យកឱកាសការងារនៅក្នុងវិជ្ជាជីវៈគណនេយ្យ។ សិស្សនឹងរៀនមុខវិជ្ជាដូចជា ប្រព័ន្ធព័ត៌មានគណនី គណនេយ្យនៃការគ្រប់គ្រង និងការគ្រប់គ្រងហិរញ្ញវត្ថុ។