ជំនាញទីផ្សារត្រូវបានបង្កើតឡើងសម្រាប់និស្សិតដែលចាប់អារម្មណ៍លើការងារពាក់ព័ន្ធជំនួញ ជាពិសេស ការងារនៅក្នុងវិស័យទីផ្សារ។ និស្សិតនឹងទទួលបាននូវ ចំណេះដឹង ជំនាញ និងការយល់ដឹងអំពី គោលការណ៍នៃការធ្វើទីផ្សារ, ការអនុវត្តបច្ចេកទេសនិងការវិភាគទីផ្សារ ដូច្នេះនិសិ្សតពិតជាមានសមត្ថភាព បំពេញការងារទាំងក្នុងវិស័យឯកជនឬសាធារណៈ ក្នុងអង្គការទាំងនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។
កម្មវិធីសិក្សារបស់យើងត្រូវបានធ្វើបច្ចុប្បន្នកម្មជាប្រចាំ ដើម្បីបំពេញតាមតម្រូវការរបស់និសិ្សត ម៉្យាងទៀត និសិ្សតនឹងរៀនជាមួយសាស្រ្តាចារ្យដែលមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងការងារទីផ្សារ។
និសិ្សតសិក្សាជំនាញទីផ្សារ នឹងសិក្សាមុខវិជ្ជាពាក់ព័ន្ធការគ្រប់គ្រងកេរ្តិ៍ឈ្មោះស្លាកសញ្ញា ស្រាវជ្រាវទីផ្សារ ការផ្សាយពាណិជ្ជកម្ម, ការផ្សព្វ ផ្សាយលក់, ការទំនាក់ទំនងអាជីវកម្ម និងអាជីវកម្មដើម្បីអាជីវកម្មទីផ្សារ។ល។