ជំនាញគ្រប់គ្រងធនធានមនុស្សនិងភាពជាអ្នកដឹកនាំ ត្រូវបានរចនាឡើងដើម្បីបណ្តុះបណ្តាលនិស្សិតនូវជំនាញនិងចំណះដឹងអំពីភាពជោគជ័យក្នុងអាជីពការងារនៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ។ មុខវិជ្ជាសិក្សា ផ្តោតលើការង្កើត គោលនយោបាយ ដំណើរការ និងវិធីសាស្រ្តគ្រប់គ្រង ដើម្បីកំណត់និងអភិវឌ្ឍសក្តានុពលរបស់បុគ្គលិក។ និសិ្សតនឹងរៀនមុខវិជ្ជាពាក់ព័ន្ធការគ្រប់គ្រងធនធានមនុស្ស ច្បាប់ការងារ ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៏ និងការគ្រប់គ្រងទំនាស់ និងការចចារ។