លំហសិក្សាកម្ពុជា លំហសិក្សាកម្ពុជា V1.0
ចូល ចុះឈ្មោះ

និស្សិតជាកម្លាំងបញ្ញារបស់ប្រទេសជាតិ

មូលសង្ខេប / Abstract

ការវាយតម្លៃល្អ គួរជួយឱ្យនិស្សិតរីកចម្រើន មិនមែនធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្ត និងឆន្ទៈក្នុងការបន្តអភិវឌ្ឍខ្លួនឡើយ។

ពាក្យគន្លឹះ
ពេលនោះ ខ្ញុំកំពុងសម្លឹងមើលនិស្សិតរបស់យើង កំពុងការពារគម្រោងបញ្ញាសិប្បនិម្មិតរបស់ខ្លួន។ ទិដ្ឋភាពនោះបានរំឭកខ្ញុំថា និស្សិត និងយុវជន គឺជាមូលធនបញ្ញាដ៏មានតម្លៃបំផុតរបស់ជាតិ។ យុវជនខ្លាំង ទើបជាតិខ្លាំង។ និស្សិតថ្ងៃនេះ គឺជាអ្នកស្នងបន្តបញ្ញវន្ត និងជាកម្លាំងដឹកនាំសង្គមនៅថ្ងៃអនាគត។
ការអប់រំមិនមែនគ្រាន់តែបណ្ដុះឱ្យនិស្សិតចេះទ្រឹស្តី ឬទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្ដុះឱ្យពួកគេមានសមត្ថភាពរឹងមាំ ចេះគិត ចេះស្រាវជ្រាវ ចេះបង្កើត និងហ៊ានទទួលខុសត្រូវ។ នៅពេលនិស្សិតរឹងមាំ ទើបពួកគេអាចចូលរួមជួយកសាងជាតិបានពិតប្រាកដ។
បញ្ញវន្តពិតប្រាកដ មិនគួរបង្កើតចំណេះដឹង និងឱកាសសម្រាប់តែខ្លួនឯង គ្រួសារ ឬបក្ខពួកប៉ុណ្ណោះទេ។ ចំណេះដឹងត្រូវមានតម្លៃសម្រាប់សង្គម និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ។
និស្សិតខំប្រឹងថ្ងៃនេះ ដើម្បីឱ្យជាតិរឹងមាំនៅថ្ងៃស្អែក។ ដូច្នេះ កុំបំបាក់ឆន្ទៈ និងសក្តានុពលរបស់និស្សិត ដោយការវាយតម្លៃដែលខ្វះស្តង់ដារ យុត្តិធម៌ និងវិជ្ជាជីវៈ។
ចែករំលែក 1
រក្សាទុក
link: 1
ការផ្សព្វផ្សាយ
ការផ្សព្វផ្សាយ
មតិយោបល់ 0
ចូលគណនី ដើម្បីបញ្ចេញមតិ