Nutrition and Diet Expert System
គម្រោងនេះមានគោលបំណងអភិវឌ្ឍន៍ ប្រព័ន្ធឯកទេសជំនាញផ្នែកអាហារូបត្ថម្ភ និងរបបអាហារ (Nutrition and Diet System) សម្រាប់មនុស្សដែលមានបញ្ហាសុខភាព និងអ្នកដែលមានបំណងរក្សាសុខភាពឱ្យបានល្អ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជា ការខ្វះចំណេះដឹងអំពីអាហារូបត្ថម្ភត្រឹមត្រូវ ការចូលដំណើរការទៅកាន់អ្នកជំនាញអាហារូបត្ថម្ភមានកម្រិត និងការទទួលបានព័ត៌មានអាហារដែលមិនត្រឹមត្រូវ ឬមិនគួរឱ្យទុកចិត្ត។ប្រព័ន្ធនេះអនុវត្តតាមស្ថាបត្យកម្ម MVC (Model-View-Controller) ជាមួយប្រតិបត្តិការនូវការប្រើប្រាស់ Knowledge Based System និង Rule-Based System ក្នុងការសម្រេចចិត្ត និងផ្តល់ការណែនាំអាហារ ដោយផ្អែកលើចំណេះដឹងពីអ្នកជំនាញអាហារូបត្ថម្ភ។ ការអភិវឌ្ឍប្រព័ន្ធត្រូវបានអនុវត្តដោយប្រើ Flask និង MySQL ជាបច្ចេកវិទ្យាផ្នែក Back-end និងប្រើ HTML, CSS និង JavaScript សម្រាប់ការរចនាចំណុចប្រទាក់អ្នកប្រើប្រាស់ (User Interface) ដើម្បីធានាថាប្រព័ន្ធមានភាពងាយស្រួលប្រើ និងអាចចូលប្រើបានយ៉ាងមានប្រសិទ្ធភាព។
លទ្ធផលរំពឹងទុកនៃការស្រាវជ្រាវនេះ គឺការអភិវឌ្ឍកម្មវិធី Expert System ដែលមានតម្លៃសមរម្យ អាចប្រើប្រាស់បានទូលំទូលាយ និងផ្តល់សិទ្ធិចូលប្រើព័ត៌មានអាហារូបត្ថម្ភ ការណែនាំរបបអាហារត្រឹមត្រូវ និងព័ត៌មានអំពីជំងឺដែលទាក់ទងនឹងរបបអាហារ ។ប្រព័ន្ធនេះនឹងជួយអ្នកប្រើប្រាស់ក្នុងការសម្រេចចិត្តអំពីការជ្រើសរើសអាហារប្រចាំថ្ងៃបានល្អប្រសើរឡើង ដោយផ្អែកលើស្ថានភាពសុខភាពរបស់ខ្លួន។អត្ថប្រយោជន៍សំខាន់ៗនៃប្រព័ន្ធនេះ រួមមាន ការជួយលើកកម្ពស់សុខភាពសាធារណៈ ការកាត់បន្ថយហានិភ័យជំងឺដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ និងការផ្តល់ឧបករណ៍ជំនួយដល់គ្លីនិកសុខភាព មជ្ឈមណ្ឌលហាត់ប្រាណ ស្ថាប័នអប់រំ និងអ្នកជំនាញអាហារូបត្ថម្ភ ក្នុងការផ្តល់សេវាកម្មណែនាំអាហារដល់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព និងងាយស្រល។
25 Sep 2026
3
721