លំហសិក្សាកម្ពុជា
V1.0
គម្រោងនេះមានគោលបំណងអភិវឌ្ឍន៍ ប្រព័ន្ធឯកទេសជំនាញផ្នែកអាហារូបត្ថម្ភ និងរបបអាហារ (Nutrition and Diet System) សម្រាប់មនុស្សដែលមានបញ្ហាសុខភាព និងអ្នកដែលមានបំណងរក្សាសុខភាពឱ្យបានល្អ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជា ការខ្វះចំណេះដឹងអំពីអាហារូបត្ថម្ភត្រឹមត្រូវ ការចូលដំណើរការទៅកាន់អ្នកជំនាញអាហារូបត្ថម្ភមានកម្រិត និងការទទួលបានព័ត៌មានអាហារដែលមិនត្រឹមត្រូវ ឬមិនគួរឱ្យទុកចិត្ត។ប្រព័ន្ធនេះអនុវត្តតាមស្ថាបត្យកម្ម MVC (Model-View-Controller) ជាមួយប្រតិបត្តិការនូវការប្រើប្រាស់ Knowledge Based System និង Rule-Based System ក្នុងការសម្រេចចិត្ត និងផ្តល់ការណែនាំអាហារ ដោយផ្អែកលើចំណេះដឹងពីអ្នកជំនាញអាហារូបត្ថម្ភ។ ការអភិវឌ្ឍប្រព័ន្ធត្រូវបានអនុវត្តដោយប្រើ Flask និង MySQL ជាបច្ចេកវិទ្យាផ្នែក Back-end និងប្រើ HTML, CSS និង JavaScript សម្រាប់ការរចនាចំណុចប្រទាក់អ្នកប្រើប្រាស់ (User Interface) ដើម្បីធានាថាប្រព័ន្ធមានភាពងាយស្រួលប្រើ និងអាចចូលប្រើបានយ៉ាងមានប្រសិទ្ធភាព។ លទ្ធផលរំពឹងទុកនៃការស្រាវជ្រាវនេះ គឺការអភិវឌ្ឍកម្មវិធី Expert System ដែលមានតម្លៃសមរម្យ អាចប្រើប្រាស់បានទូលំទូលាយ និងផ្តល់សិទ្ធិចូលប្រើព័ត៌មានអាហារូបត្ថម្ភ ការណែនាំរបបអាហារត្រឹមត្រូវ និងព័ត៌មានអំពីជំងឺដែលទាក់ទងនឹងរបបអាហារ ។ប្រព័ន្ធនេះនឹងជួយអ្នកប្រើប្រាស់ក្នុងការសម្រេចចិត្តអំពីការជ្រើសរើសអាហារប្រចាំថ្ងៃបានល្អប្រសើរឡើង ដោយផ្អែកលើស្ថានភាពសុខភាពរបស់ខ្លួន។អត្ថប្រយោជន៍សំខាន់ៗនៃប្រព័ន្ធនេះ រួមមាន ការជួយលើកកម្ពស់សុខភាពសាធារណៈ ការកាត់បន្ថយហានិភ័យជំងឺដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ និងការផ្តល់ឧបករណ៍ជំនួយដល់គ្លីនិកសុខភាព មជ្ឈមណ្ឌលហាត់ប្រាណ ស្ថាប័នអប់រំ និងអ្នកជំនាញអាហារូបត្ថម្ភ ក្នុងការផ្តល់សេវាកម្មណែនាំអាហារដល់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព និងងាយស្រល។
ការរចនា និងការអភិវឌ្ឍគេហទំព័រ ប្រព័ន្ធឯកទេសជំនាញរបបអាហារូបត្តម្ភ
និងរបបអាហារប្រើប្រាស់ Flask និង Supbase
ប្រព័ន្ធនេះប្រើប្រាស់ Rule-Based Expert System ដែលមានច្បាប់សម្រាប់វិភាគព័ត៌មានរបស់អ្នកប្រើប្រាស់ និងស្វែងរកលទ្ធផលដែលសមស្រប។ ឧទាហរណ៍ ប្រសិនបើព័ត៌មានរបស់អ្នកប្រើប្រាស់ត្រូវនឹងលក្ខខណ្ឌជាក់លាក់មួយ ប្រព័ន្ធអាចជ្រើសរើសច្បាប់ដែលពាក់ព័ន្ធ ហើយបង្ហាញអាហារដែលគួរទទួលទាន និងអាហារដែលគួរជៀសវាង។
ប្រព័ន្ធមានអ្នកប្រើប្រាស់សំខាន់ៗចំនួន ៣ តួនាទី គឺ Admin, Doctor និង User/Patient។ Admin អាចគ្រប់គ្រងអ្នកប្រើប្រាស់ តួនាទី សិទ្ធិ និងទិន្នន័យប្រព័ន្ធ។ Doctor អាចគ្រប់គ្រងអ្នកជំងឺ ច្បាប់របបអាហារ អាហារ អាហារចម្អិនរួច និងការពិគ្រោះយោបល់។ ចំណែក User អាចបញ្ចូលព័ត៌មានសុខភាពរបស់ខ្លួន បង្កើតផែនការរបបអាហារ និងមើលអាហារដែលបានណែនាំ។
បន្ថែមពីលើការណែនាំរបបអាហារ ប្រព័ន្ធក៏មានមុខងារស្វែងរកព័ត៌មានអាហារដោយប្រើទិន្នន័យពី USDA FoodData Central ដែលអាចផ្តល់ព័ត៌មានដូចជា កាឡូរី ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ ស្ករ និងសូដ្យូម។ ប្រព័ន្ធក៏មានមុខងារ Food Image Scanner ដែលប្រើ CLIP Model ដើម្បីជួយស្គាល់អាហារតាមរូបភាព និងមាន OCR សម្រាប់ជួយអានព័ត៌មានពីឯកសារសុខភាព។
ផ្នែកបច្ចេកវិទ្យា ប្រព័ន្ធត្រូវបានបង្កើតដោយប្រើ Python និង Flask សម្រាប់ Backend, SQLAlchemy សម្រាប់គ្រប់គ្រង Database និង HTML, CSS និង JavaScript សម្រាប់ Frontend។ Database អាចប្រើ MySQL/MariaDB ឬ PostgreSQL។ ប្រព័ន្ធក៏មាន Authentication, Role-Based Access Control និង Permission System ដើម្បីគ្រប់គ្រងសិទ្ធិរបស់អ្នកប្រើប្រាស់។
ជាសរុប Nutrition and Diet Expert System គឺជាប្រព័ន្ធដែលរួមបញ្ចូលចំណេះដឹងអាហារូបត្ថម្ភ ទិន្នន័យអាហារ និង Rule-Based Logic ដើម្បីផ្តល់ការណែនាំរបបអាហារដែលមានលក្ខណៈផ្ទាល់ខ្លួន។ ប្រព័ន្ធនេះអាចជួយសម្រួលដល់ការគ្រប់គ្រងព័ត៌មានអាហារ និងការតាមដានអ្នកប្រើប្រាស់ ហើយនៅពេលអនាគតអាចបន្ថែម AI/ML, ការតាមដានវឌ្ឍនភាព និងការពិនិត្យផែនការដោយអ្នកជំនាញសុខភាព ដើម្បីធ្វើឱ្យប្រព័ន្ធកាន់តែមានប្រសិទ្ធភាព។
មតិយោបល់ 1