លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ

សំណួរញឹកញាប់

ស្វែងរកចម្លើយ — ព័ត៌មានទូទៅសម្រាប់អ្នកគ្រប់គ្នា និងសំណួរជាក់លាក់តាមប្រភេទអ្នកប្រើ

ព័ត៌មានទូទៅ
សម្រាប់អ្នកប្រើទាំងអស់
នេះជាវេទិកាស្ទង់មតិ និងវិភាគទិន្នន័យ ស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំឧត្តមសិក្សានៅកម្ពុជា។ សាកលវិទ្យាល័យអាចចុះឈ្មោះ បង្កើតរចនាសម្ព័ន្ធ ចុះផ្សាយព័ត៌មាន និងដំណើរការយុទ្ធនាការស្ទង់មតិសម្រាប់ភាគីពាក់ព័ន្ធគ្រប់ប្រភេទ។
ចុចប៊ូតុង ចុះឈ្មោះ នៅរបារខាងលើ បំពេញព័ត៌មាន និងជ្រើសប្រភេទអ្នកប្រើរបស់អ្នក។ ប្រព័ន្ធនឹងផ្ញើលេខកូដផ្ទៀងផ្ទាត់ (OTP) ទៅអ៊ីមែលរបស់អ្នក — បញ្ចូលលេខកូដនោះដើម្បីធ្វើឱ្យគណនីសកម្ម រួចចូលប្រើបានភ្លាម។
ចុចប៊ូតុង ខ្មែរ ឬ EN នៅរបារខាងលើ (ឬក្នុងរបារចំហៀង)។ ភាសាដែលជ្រើសនឹងអនុវត្តលើគ្រប់ទំព័រភ្លាមៗ ហើយត្រូវបានរក្សាទុកសម្រាប់ការចូលប្រើលើកក្រោយ។
យើងអនុវត្តវិធានការសុវត្ថិភាពសមស្រប ហើយមិនលក់ព័ត៌មានផ្ទាល់ខ្លួនទៅភាគីទីបីឡើយ។ លទ្ធផលស្ទង់មតិត្រូវបានវិភាគជាទម្រង់ស្ថិតិរួម ដែលមិនកំណត់អត្តសញ្ញាណបុគ្គល។ សូមអានលម្អិតក្នុងទំព័រ គោលការណ៍ឯកជនភាព នៅ footer។
សូមចូលទំព័រ ទំនាក់ទំនង (link នៅ footer) រួចប្រើប្រអប់ផ្ញើសារ — សាររបស់អ្នកនឹងទៅដល់អ្នកគ្រប់គ្រងប្រព័ន្ធដោយផ្ទាល់ ហើយក្រុមការងារនឹងឆ្លើយតបតាមអ៊ីមែលដែលអ្នកផ្ដល់។
ចូលទំព័រ /Uni (ឬ link សាកលវិទ្យាល័យ ក្នុង footer) ដើម្បីមើលថតសាកលវិទ្យាល័យទាំងអស់ — ចុចលើកាតនីមួយៗ ដើម្បីមើលទំព័រ រចនាសម្ព័ន្ធ ព័ត៌មាន និងអង្គភាពរបស់ស្ថាប័ននោះ។
វិស័យ
សំណួរជាក់លាក់សម្រាប់ប្រភេទនេះ
អ្នកតំណាងវិស័យ គឺជាអ្នកជំនាញ ឬអ្នកតំណាងស្ថាប័នក្នុងវិស័យសេដ្ឋកិច្ច-សង្គមនានា ដែលផ្ដល់ទស្សនៈស្ដីពីតម្រូវការជំនាញ AI និងសមត្ថភាពនិស្សិតបញ្ចប់ការសិក្សា — ជាទិន្នន័យដ៏មានតម្លៃសម្រាប់តភ្ជាប់ការអប់រំនឹងទីផ្សារការងារ។
ចុះឈ្មោះគណនីដោយជ្រើសប្រភេទវិស័យ ឬចូលតាមការអញ្ជើញពីសាកលវិទ្យាល័យ — បន្ទាប់មកម៉ឺនុយ ស្ទង់មតិ នឹងបង្ហាញយុទ្ធនាការដែលបើកសម្រាប់អ្នក។
នៅមានសំណួរទៀត?
ផ្ញើសារមកកាន់ក្រុមការងារ — យើងឆ្លើយតបក្នុងប្រព័ន្ធ
ទំនាក់ទំនង