លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ

សំណួរញឹកញាប់

ស្វែងរកចម្លើយ — ព័ត៌មានទូទៅសម្រាប់អ្នកគ្រប់គ្នា និងសំណួរជាក់លាក់តាមប្រភេទអ្នកប្រើ

ព័ត៌មានទូទៅ
សម្រាប់អ្នកប្រើទាំងអស់
នេះជាវេទិកាស្ទង់មតិ និងវិភាគទិន្នន័យ ស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំឧត្តមសិក្សានៅកម្ពុជា។ សាកលវិទ្យាល័យអាចចុះឈ្មោះ បង្កើតរចនាសម្ព័ន្ធ ចុះផ្សាយព័ត៌មាន និងដំណើរការយុទ្ធនាការស្ទង់មតិសម្រាប់ភាគីពាក់ព័ន្ធគ្រប់ប្រភេទ។
ចុចប៊ូតុង ចុះឈ្មោះ នៅរបារខាងលើ បំពេញព័ត៌មាន និងជ្រើសប្រភេទអ្នកប្រើរបស់អ្នក។ ប្រព័ន្ធនឹងផ្ញើលេខកូដផ្ទៀងផ្ទាត់ (OTP) ទៅអ៊ីមែលរបស់អ្នក — បញ្ចូលលេខកូដនោះដើម្បីធ្វើឱ្យគណនីសកម្ម រួចចូលប្រើបានភ្លាម។
ចុចប៊ូតុង ខ្មែរ ឬ EN នៅរបារខាងលើ (ឬក្នុងរបារចំហៀង)។ ភាសាដែលជ្រើសនឹងអនុវត្តលើគ្រប់ទំព័រភ្លាមៗ ហើយត្រូវបានរក្សាទុកសម្រាប់ការចូលប្រើលើកក្រោយ។
យើងអនុវត្តវិធានការសុវត្ថិភាពសមស្រប ហើយមិនលក់ព័ត៌មានផ្ទាល់ខ្លួនទៅភាគីទីបីឡើយ។ លទ្ធផលស្ទង់មតិត្រូវបានវិភាគជាទម្រង់ស្ថិតិរួម ដែលមិនកំណត់អត្តសញ្ញាណបុគ្គល។ សូមអានលម្អិតក្នុងទំព័រ គោលការណ៍ឯកជនភាព នៅ footer។
សូមចូលទំព័រ ទំនាក់ទំនង (link នៅ footer) រួចប្រើប្រអប់ផ្ញើសារ — សាររបស់អ្នកនឹងទៅដល់អ្នកគ្រប់គ្រងប្រព័ន្ធដោយផ្ទាល់ ហើយក្រុមការងារនឹងឆ្លើយតបតាមអ៊ីមែលដែលអ្នកផ្ដល់។
ចូលទំព័រ /Uni (ឬ link សាកលវិទ្យាល័យ ក្នុង footer) ដើម្បីមើលថតសាកលវិទ្យាល័យទាំងអស់ — ចុចលើកាតនីមួយៗ ដើម្បីមើលទំព័រ រចនាសម្ព័ន្ធ ព័ត៌មាន និងអង្គភាពរបស់ស្ថាប័ននោះ។
អតីតនិស្សិត
សំណួរជាក់លាក់សម្រាប់ប្រភេទនេះ
បានពិតប្រាកដ! សូមចុះឈ្មោះដោយជ្រើសប្រភេទ អតីតនិស្សិត — ទស្សនៈរបស់អ្នកអំពីការប្រើ AI ក្នុងការងារជាក់ស្ដែង គឺជាទិន្នន័យដ៏សំខាន់សម្រាប់សាកលវិទ្យាល័យកែលម្អកម្មវិធីសិក្សា។
ស្ទង់មតិផ្ដោតលើការប្រើ AI ក្នុងអាជីពរបស់អ្នក ជំនាញដែលទីផ្សារការងារត្រូវការ និងការវាយតម្លៃថាការសិក្សាដែលបានទទួល បានត្រៀមអ្នកសម្រាប់យុគសម័យ AI ប៉ុណ្ណា។
អ្នកនឹងឃើញយុទ្ធនាការរបស់សាកលវិទ្យាល័យដែលអ្នកជាសមាជិក ឬដែលអញ្ជើញអ្នក — បើមិនឃើញយុទ្ធនាការសាកលវិទ្យាល័យដើម សូមទាក់ទងអ្នកគ្រប់គ្រងសាកលវិទ្យាល័យនោះ ដើម្បីស្នើការអញ្ជើញ។
នៅមានសំណួរទៀត?
ផ្ញើសារមកកាន់ក្រុមការងារ — យើងឆ្លើយតបក្នុងប្រព័ន្ធ
ទំនាក់ទំនង