មេរៀនទី១៖ សេចក្ដីផ្ដើមអំពីការស្រាវជ្រាវ ការអភិវឌ្ឍកម្មវិធី និង R&D
នៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា និស្សិតមិនគួររៀនត្រឹមតែទ្រឹស្តី ឬចេះប្រើបច្ចេកវិទ្យាដែលមានស្រាប់ប៉ុណ្ណោះទេ។ និស្សិតគួរត្រូវបានបណ្តុះបណ្តាលឱ្យមានសមត្ថភាព សង្កេតបញ្ហា កំណត់សំណួរ ស្វែងរកភស្តុតាង បង្កើតដំណោះស្រាយ និងវាយតម្លៃលទ្ធផល។ ដំណើរការនេះអាចកើតឡើងតាមរយៈការស្រាវជ្រាវ (Research) ការអភិវឌ្ឍកម្មវិធី (Software Development) ឬការរួមបញ្ចូលទាំងពីរជា Research and Development (R&D)។
មេរៀនទី ១ នេះ ណែនាំនិស្សិតឱ្យយល់ច្បាស់ពីភាពខុសគ្នា និងទំនាក់ទំនងរវាងវិធីសាស្ត្រទាំងបី ព្រមទាំងជួយឱ្យនិស្សិតចាប់ផ្តើមគិតអំពីបញ្ហាជាក់ស្តែងដែលអាចយកមកធ្វើជា Research Project, Software Project ឬ Integrated R&D Project។ ក្នុងវគ្គសិក្សានេះ និស្សិតនឹងបន្តពីការកំណត់ប្រធានបទ រហូតដល់ Research/R&D Proposal, Proposal Defense, Implementation, Evaluation, Final Report និង Final Defense។
08 Sep 2026
0
53