ចាប់តាំងពីឆ្នាំ ១៩៩៦ មក កម្មវិធីសិក្សា បរិញ្ញាបត្រសិល្បៈផ្នែកទស្សនវិជ្ជា (Bachelor of Arts in Philosophy) បានទទួលការគាំទ្រយ៉ាងទូលំទូលាយពី New Humanity ដែលជាអង្គការមិនមែនរដ្ឋាភិបាល (NGO) របស់ប្រទេសអ៊ីតាលី។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សមាជិកនៃនាយកដ្ឋានបានទទួលការបណ្តុះបណ្តាលយ៉ាងទូលំទូលាយពីស្ថាប័នអន្តរជាតិនានា រួមមាន New Humanity និង Catholic University of Milan (ប្រទេសអ៊ីតាលី), Hong Kong University (ហុងកុង), Sydney University (ប្រទេសអូស្ត្រាលី) និង Ateneo de Manila University (ប្រទេសហ្វីលីពីន)។