លំហសិក្សាកម្ពុជា លំហសិក្សាកម្ពុជា V1.0
ចូល ចុះឈ្មោះ
DMC_

បរិញ្ញាបត្រសិល្បៈផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ DMC_BAMM

admin@dmc-cci.edu.kh+855 23 884 408
កម្មវិធីបរិញ្ញាបត្រសិល្បៈផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ (Bachelor of Arts in Media Management) គឺជាកម្មវិធីសិក្សាដ៏ទូលំទូលាយ ដែលផ្អែកលើលទ្ធផលនៃការសិក្សា (Outcome-Based Education – OBE) និងត្រូវបានរៀបចំឡើងដើម្បីត្រៀមនិស្សិតជំនាន់ថ្មីឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ កម្មវិធីនេះរួមបញ្ចូលគុណតម្លៃស្នូលនៃសារព័ត៌មាន ដូចជា ការអនុវត្តប្រកបដោយសីលធម៌ ការប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ និងសមត្ថភាពនិទានរឿងប្រកបដោយភាពទាក់ទាញ ជាមួយនឹងតម្រូវការ និងឱកាសដែលកើតឡើងក្នុងយុគសម័យឌីជីថល។ កម្មវិធីនេះផ្តោតលើគោលបំណងពីរគឺ ការទទួលខុសត្រូវចំពោះសង្គម និងការត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត។

កម្មវិធីនេះអភិវឌ្ឍចំណេះដឹងឯកទេស និងសមត្ថភាពវិភាគរបស់និស្សិត ព្រមទាំងសមត្ថភាពផ្នែក ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដែលចាំបាច់សម្រាប់ការដឹកនាំ ការបង្កើតនវានុវត្តន៍ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ ក្នុងវិស័យ សារព័ត៌មាន ទំនាក់ទំនង និងអង្គការប្រព័ន្ធផ្សព្វផ្សាយ។

កម្មវិធីនេះត្រូវបានរៀបចំជាចម្បងក្នុងទិសដៅ ឆ្ពោះទៅឧស្សាហកម្ម ដោយមានការបញ្ចូលយ៉ាងសំខាន់នូវធាតុផ្សំនៃ ការស្រាវជ្រាវ និងការសិក្សាផ្អែកលើគម្រោង។ ការសិក្សាត្រូវបានរៀបចំជាបន្តបន្ទាប់ពីការសិក្សាមូលដ្ឋាននៅ ឆ្នាំទី១ ទៅការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈនៅ ឆ្នាំទី២ និងទី៣ និងបន្តទៅការអនុវត្តកម្រិតខ្ពស់ និងជំនាញឯកទេសនៅ ឆ្នាំទី៤។

នៅចុងបញ្ចប់នៃកម្មវិធី និស្សិតត្រូវបំពេញ គម្រោងស្នូលបញ្ចប់ការសិក្សា (Capstone) ដោយជ្រើសរើសមួយក្នុងចំណោមជម្រើសដូចជា សារណាស្រាវជ្រាវ (Research Thesis) ឬ គម្រោងប្រព័ន្ធផ្សព្វផ្សាយបែបច្នៃប្រឌិតដែលផ្តោតលើឧស្សាហកម្ម/ការប្រឡងបញ្ចប់ការសិក្សា (Exit Exam)។ លើសពីនេះ កម្មវិធីក៏រួមបញ្ចូល កម្មសិក្សាដែលជាកាតព្វកិច្ច និងមិនផ្តល់ក្រេឌីត (Non-credit Internship) ដើម្បីពង្រឹងបទពិសោធន៍ និងការត្រៀមខ្លួនរបស់និស្សិតសម្រាប់ការងារជាក់ស្តែងក្នុងពិភពការងារ។
មិនទាន់មានព័ត៌មាន