លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ
DLL
មហាវិទ្យាល័យអប់រំ

ដេប៉ាតឺម៉ង់សិក្សាពេញមួយជីវិត

DLL មឿន ចាន់ទ្រា moeurn.chantrea.rupp@moeys.gov.kh(855) 77-716-289
ការអប់រំគឺជាដំណើរការមួយដែលបន្តពេញមួយជីវិត។ប្រព័ន្ធអប់រំគួរត្រូវបានរៀបចំឡើងតាមរបៀបដែល អនុញ្ញាតឲ្យមនុស្សម្នាក់អាចចាប់ផ្តើមរៀនតាំងពីកំណើតរហូតដល់ចុងជីវិត ដោយគិតគូរថា ការរៀននៅ ដំណាក់កាល និងបរិបទផ្សេងៗគ្នា ត្រូវការវិធីសាស្ត្របង្រៀន បរិយាកាសសិក្សា និងការគាំទ្រខុសៗគ្នា។ ការអប់រំមិនត្រូវបានកំណត់ត្រឹមតែការរៀននៅក្នុងថ្នាក់រៀនទៀតឡើយ។ ការពិភាក្សាអំពីការរៀនសូត្រ ពេញមួយជីវិត (Lifelong Learning) បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ 1950។ ទោះជាយ៉ាងណាការ យកចិត្តទុកដាក់ និងការរីកចម្រើនក្នុងវិស័យនេះនៅមានភាពយឺតយ៉ាវគួរឲ្យកត់សម្គាល់ ដោយសារការ ទទួលស្គាល់តម្លៃរបស់វានៅមានកម្រិត និងមានការយល់ច្រឡំអំពីសារៈសំខាន់របស់វានៅក្នុងបរិបទ នីមួយៗ។ បច្ចុប្បន្ន ការដាក់បញ្ចូល Lifelong Learning ជាជំនាញសិក្សានៅថ្នាក់បរិញ្ញាបត្រ និងក្រោយ បរិញ្ញាបត្រលែងជាបញ្ហាដែលត្រូវចោទសួរទៀតហើយ។ ទាំងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍបានយក ចិត្តទុកដាក់កាន់តែខ្លាំងទៅលើការរៀនសូត្រពេញមួយជីវិត និងបានបញ្ចូលវាទៅក្នុងកម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្រផ្សេងៗ។ នាយកដ្ឋានការរៀនសូត្រពេញមួយជីវិត(Department of Lifelong Learning) មានគោលបំណងធ្វើឲ្យជំនាញនេះក្លាយជាផ្នែកមួយដែលមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងប្រព័ន្ធអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចម្រុះផ្នែកអប់រំ និងការបណ្តុះបណ្តាលនៅក្នុងបរិបទទូលំទូលាយនៃកន្លែង ធ្វើការ និងសហគមន៍។ គោលដៅចុងក្រោយគឺ ដើម្បីអភិវឌ្ឍ និងប្រើប្រាស់ធនធានមនុស្សឲ្យបានពេញ សក្តានុពលនៅគ្រប់ផ្នែកនៃសង្គម ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ
ទំនាក់ទំនង
Email moeurn.chantrea.rupp@moeys.gov.kh
Phone (855) 77-716-289
Address បន្ទប់ ២០៩A អគារ A ជាន់ទី ២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (បរិវេណទី ១) មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា
មហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ