លំហសិក្សាកម្ពុជា លំហសិក្សាកម្ពុជា V1.0
ចូល ចុះឈ្មោះ
IFL_
វិទ្យាស្ថានភាសាបរទេស

ដេប៉ាតឺម៉ង់ភាសាចិន

IFL_DOC លោក អ៊ិត សុទ្ធា ith.sothea@rupp.edu.kh+855​​​ 17 771 468
ជំនាញភាសាចិនមានគោលបំណងបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពប្រើប្រាស់ភាសាចិនបានយ៉ាងស្ទាត់ជំនាញ ទាំងការនិយាយ និងការសរសេរ ព្រមទាំងមានចំណេះដឹងទូលំទូលាយអំពីភាសាចិន អក្សរសិល្ប៍ វប្បធម៌ និងសង្គមចិន។ និស្សិតដែលបញ្ចប់ការសិក្សាត្រូវបានរៀបចំឱ្យមានសមត្ថភាពបំពេញការងារផ្នែកផ្លាស់ប្តូរ និងទំនាក់ទំនងក្នុងវិស័យវប្បធម៌ និងសេដ្ឋកិច្ចជាមួយប្រទេសចិន ហើយអាចបន្តការសិក្សាកម្រិតខ្ពស់ក្នុងវិស័យទាំងនេះបានផងដែរ។

មុខវិជ្ជាមូលដ្ឋាននិងមុខវិជ្ជាជំនាញត្រូវបានរៀបចំឡើងស្របតាមតម្រូវការរបស់ប្រទេសចិនចំពោះជំនាញនេះ។ កម្មវិធីសិក្សាផ្អែកលើប្រព័ន្ធក្រេឌីត ត្រូវបានរៀបចំឱ្យស្របតាមតម្រូវការអន្តរជាតិសម្រាប់ការសិក្សាភាសាចិន ជាពិសេសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើការបណ្តុះបណ្តាលចំនួនបីផ្នែក គឺ ការអប់រំភាសាចិន សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការគ្រប់គ្រងទេសចរណ៍។

និស្សិតដែលបំពេញបានគ្រប់ចំនួនក្រេឌីតតាមតម្រូវការនិងបញ្ចប់ការសិក្សាក្នុងរយៈពេលកំណត់ នឹងទទួលបានសញ្ញាបត្រ និងបរិញ្ញាបត្រពីសាកលវិទ្យាល័យ Dali និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ
ទំនាក់ទំនង
Email ith.sothea@rupp.edu.kh
Phone +855​​​ 17 771 468
Address IFL Campus E ជាន់ទី 3 បន្ទប់ 319
វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ