លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ
FSSH
មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ

ដេប៉ាតឺម៉ង់ភាសាសាស្ត្រ

FSSH_DL អ្នកស្រី សំរិទ្ធ សុធា samreth.sothea@rupp.edu.kh(+855) 11874655
ភាសាសាស្ត្រ គឺជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែលសិក្សាអំពីភាសារបស់មនុស្ស រួមទាំងបទប្បញ្ញត្តិ រចនាសម្ព័ន្ធ និងមុខងាររបស់វា។ កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រសិល្បៈផ្នែកភាសាសាស្ត្រ គឺជាកម្មវិធីសិក្សារយៈពេល ៤ឆ្នាំ ដែលផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងការយល់ដឹងអំពីភាសាសាស្ត្រទូទៅ រួមទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ និស្សិតនឹងរៀនពីរបៀបពណ៌នា វិភាគ ប្រៀបធៀប និងពន្យល់ពីគ្រប់ទិដ្ឋភាពនៃបញ្ហាភាសា ដោយផ្តោតសំខាន់លើភាសាខ្មែរ។ លើសពីនេះ និស្សិតនឹងដឹងពីរបៀបយកទ្រឹស្តីភាសាទៅអនុវត្តក្នុងផ្លូវជាក់ស្តែង ក្នុងការសិក្សា ការស្រាវជ្រាវ និងការងាររបស់ពួកគេ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការបំពេញការងារក្នុងវិស័យផ្សេងៗ ទាំងក្នុងស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ រួមមាន៖ ការបង្រៀនភាសា ការស្រាវជ្រាវលើផ្នែកភាសា វប្បធម៌ និងសារគមនាគមន៍ ការបកប្រែឯកសារ ការបកប្រែផ្ទាល់មាត់ ការចងក្រងទិន្នន័យភាសា ការធ្វើវចនានុក្រម ការបោះពុម្ពផ្សាយ ការផ្តល់ប្រឹក្សាផ្នែកភាសា ព្រមទាំងការងារក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមហាជន ជាពិសេសនៅកន្លែងណាដែលត្រូវការជំនាញភាសាសាស្ត្រ។
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ