លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ
មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សាកលវិទ្យាល័យន័រតុន

មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

NU_FHS បណ្ឌិត អ៊ុង វ៉ាន់ធឿន info@norton-u.com
អប​អរ​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​បន្ត​ការ​សិក្សា​នៅ សាកល​វិទ្យាល័យ​ន័រតុន។ ក្នុង​នាម​ជា​សាកល​វិទ្យាល័យ​ឯក​ជន​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​កម្ពុជា សាកល​វិទ្យាល័យ​ន័រតុន តែង​តែ​ផ្តល់​នូវ​សម្ភារៈ​រូបវ័ន្ត​​ដែល​មាន​គុណ​ភាព សាស្ត្រា​ចារ្យ​ដែល​​មាន​បទ​ពិសោធន៍​ក្នុង​ការ​ងារ​ជាក់​ស្តែង និង​ក្នុង​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ដែល​រៀប​ចំ​ឲ្យ​និស្សិត​អភិវឌ្ឍ​ជំនាញ និង​ចំណេះ​ដឹង​របស់​ពួក​គេ​សម្រាប់​អនាគត​ដែល​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​ទីផ្សារ​ថ្នាក់​តំបន់ ក៏​ដូច​ជា​ក្នុង​សាកល​លោក​ទាំង​មូល។
ចាប់​តាំង​ពី​ការ​បង្កើត​ដំបូង​នៅ​ឆ្នាំ ១៩៩៦ សាកល​វិទ្យា​ល័យ​ន័រតុន តែង​តែ​ពេញ​ចិត្ត និង​មាន​មោទន​ភាព​ចំពោះ អ្នក​នយោ​បាយ អ្នក​ដឹក​នាំ​ក្នុង​ស្ថាប័ន​នានា និង​ពាណិជ្ជករ​ដែល​ទទួល​ការ​អប់​រំបណ្តុះ​បណ្តាល​ថ្នាក់​ឧត្តម​នៅ​សាកល​វិទ្យាល័យ​របស់​យើង ហើយ​ដែល​កំពុង​ធ្វើ​ការ​ងារ​ដោយ​ជោគ​ជ័យ​ទាំង​ក្នុង​ប្រទេស ក្នុង​តំបន់ និង​ក្នុង​ពិភព​លោក។
នៅ​មហាវិទ្យាល័យ​សុខាភិបាល​នៃ​ សាកលវិទ្យាល័យ​ន័រតុន​ និស្សិត​អាច​សិក្សា​រៀន​សូត្រ​តាម​រយៈ​សកម្មភាព​ជា​ច្រើន​ដូច​ជា​កាសិក្សា​​ក្នុង​ថ្នាក់​ជា​ទ្រឹស្តី​ ការ​អនុវត្ត​ក្នុង​ថ្នាក់​ ការ​អនុត្ត​នៅ​មន្ទីរ​ពេទ្យ​ ការ​អនុវត្ត​នៅ​មន្ទីរ​ពិសោធន៍​ ការ​អនុវត្ត​តាម​សហគមន៍​ ការ​បណ្តុះ​បណ្តាល​បន្ថែម​ ស្វ័យ​សិក្សា និង​ការ​សិក្សា​នៅ​ក្រុម​ជា​ដើម​។ លើស​ពី​នេះ​​ និស្សិត​ក៏​នឹងត្រូវ​ចូល​រួម​ក្នុង​សិក្ខា​សាលា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​បញ្ហា​នានា​ក្នុង​ការ​ពង្រីក​នូវ​វិសាល​ភាព​នៃ​ការ​អប់រំ ដើម្បី​បន្ថែម​ទៅលើ​​ចំណេះ​ដឹង​របស់​ពួកគេ។
សាកលវិទ្យាល័យ​ន័រតុន បាន​ប្រកាន់​គោល​ជំហរ​លើ​គុណភាព​អប់រំ​ដ៏ខ្ពស់​បំផុត ហេតុ​ដូច​នេះ​ហើយ យើង​តែង​តែ​ធ្វើ​ការ​ជ្រើស​រើស​នូវ បុគ្គលិក និង​សាស្ត្រាចារ្យ​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព និង​គំនិត​ច្នៃ​ប្រឌិត​ល្អៗ​​បំផុត​ពី​គ្រប់​ទិស​ទី ដើម្បី​ជម្រុញ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​នូវ​សហគមន៍​បញ្ញវ័ន្ត​សម្រាប់​និស្សិត​ក្នុង​បំណង​រៀប​ចំ និង​កសាង​អនាគត​របស់​ពួក​គេ។ ជា​មួយ​គ្នា​នេះ​ដែរ ន័រតុន​តែង​តែ​មាន​ការ​រៀបចំ​ដោយ​ទៀង​ទាត់​នូវ​សិក្ខាសាលា​ដោយ​ធ្វើ​ការ​អញ្ជើញ​វាគ្មិន​ដែល​មាន​ជំនាញ​និង​ជា​អ្នក​ឯក​ទេស​ពី​សាកលវិទ្យាល័យ​ល្បីៗ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​បុគ្គលិក​និង​សាស្រ្តចារ្យ​ក្នុង​គោល​បំណង​ផ្តល់​នូវ​ការ​អប់រំ​បណ្តុះ​បណ្តាល​ដ៏​ល្អ​​សម្រាប់​និស្សិត ។
សូម​ស្វាគមន៍​មក​កាន់​សាកលវិទ្យាល័យ​ន័រតុន។
យើង​ខ្ញុំ​រីករាយ​នឹង​រង់​ចាំ​ចូល​រួម​ជា​ចំណែក​មួយ​ក្នុង​ការអភិវឌ្ឍន៍​ជំនាញ​របស់​និស្សិត​គ្រប់រូប។

ដោយ​ក្តី​រាប់​អាន​បំផុត!
បណ្ឌិត អ៊ុង វ៉ាន់ធឿន
មិនទាន់មានអត្ថបទចុះផ្សាយទេ
ទំនាក់ទំនង
Email info@norton-u.com
សាកលវិទ្យាល័យន័រតុន