លំហសិក្សាធិការកម្ពុជា
V1.0
ខ្មែរ
EN
ចូល
ចុះឈ្មោះ
សាកលវិទ្យាល័យន័រតុន
NU
NU
/
ដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាន
សាកលវិទ្យាល័យន័រតុន
ដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាន
NU_FSD
សួន សុខកឿន
info@norton-u.com
សាកលវិទ្យាល័យន័រតុនបានរៀបចំបង្កើតកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានតាំងពីឆ្នាំ២០០១ ដោយគណៈកម្មាធិការរៀបចំកម្មវិធីសិក្សា សហការជាមួយសាស្ត្រាចារ្យជំនាញល្បីៗ និងក្រុមអ្នកជំនាញការABVប្រទេសអូស្ត្រាលី និងបានទទួលស្គាល់ជាបន្តបន្ទាប់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
កម្មវិធីសិក្សាត្រូវបានរៀបចំស្របតាមការវិវត្តន៍របស់សង្គមនិងសាកលភាវូបនីយកម្មដោយបញ្ជ្រាបនូវអត្តសញ្ញាណជាតិ សង្គមវប្បធម៌ វិទ្យាសាស្ត្រ ពត៌មានវិទ្យា និងភាសាដើម្បីបណ្ដុះបណ្ដាលនិស្សិតឲ្យទទួលបាននូវចំណេះដឹង ជំនាញ និងបំណិនប្រសប់ក្នុងការជ្រើសរើសជំនាញសិក្សាតាមឧបនិស្ស័យរបស់ខ្លួន។ ជាមួយគ្នានោះ ដេប៉ាតឺម៉ង់ក៏ជំរុញឲ្យនិស្សិតចូលរួមសកម្មភាពសិក្សាសង្គមផ្សេងៗដូចជា ទស្សនកិច្ចសិក្សា កម្មសិក្សា សិក្ខាសាលា ការតាំងពិព័រណ៍ ការបង្ហាញសមត្ថភាព ស្នាដៃ និងការប្រកូតប្រជែងពានរង្វាន់ផ្សេង។ល។ដើម្បីពង្រឹង និងកសាងសមត្ថភាពនិស្សិតសម្រាប់ការប្រកួតប្រជែងទីផ្សារការងារនិងអាជីពនាថ្ងៃអនាគត។
ដេបាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសង្ឃឹមនិងជឿជាក់ថា និស្សិតដែលបានសម្រេចចិត្តចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យន័រតុនពិតជាទទួលបាននូវចំណេះដឹងនិងសមត្ថភាពសម្រាប់កសាងប្រទេស។
សួន សុខកឿន
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ
ទំនាក់ទំនង
Email
info@norton-u.com
សាកលវិទ្យាល័យន័រតុន