លំហសិក្សាធិការកម្ពុជា លំហសិក្សាធិការកម្ពុជា V1.0
ចូល ចុះឈ្មោះ
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម

ដឺប៉ាតេម៉ង់ទេសចរណ៍ និង បដិសណ្ឋារកិច្ច

NU_THD
​​​​​​​​​​​​​ សូមស្វាគមន៍មកកាន់ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច

សកលវិទ្យាល័យ ន័រតុន គឺជាសាកលវិទ្យាល័យឯកជនដំបូងគេនៅក្នុងព្រះជាណាចក្រកម្ពុជា ហើយក៏ជាស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សាដែលមានគុណភាពខ្ពស់នៅក្នុងមហាវិទ្យាល័យទាំង៤ រួមមាន មហាវិទ្យាល័យវិទ្យាសាស្រ្តពិ មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មហាវិទ្យាល័យសិល្បះ មនុស្សសាស្រ្ត និងភាសា និងមហាវិទ្យាល័យសង្គម។ ដោយឡែកនៅក្នុងមហាវិទ្យាវិទ្យាសាស្រ្តសង្គមរួមមាន៤ផ្នែក៖
១. ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច
២. ផ្នែកពាណិជ្ជសាស្រ្ត
៣. ផ្នែកសេដ្ឋកិច្ចវិទ្យា
៤. ផ្នែកនិតិសាស្ត្រ
ដូច្នេះ ប្អូនៗនិស្សិត ដែលមានដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច សាកលវិទ្យាល័យសូមស្វាគមន៍យ៉ាងកក់ក្តៅពីផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យ ន័រតុន។
ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចយើងខ្ញុំមានមោទនភាពក្នុងការផ្តល់ជូនកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងសម្រាប់ប្អូនៗដែលមានបំណងប្រាថ្នាចង់កសាងអាជីពនៅក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ដូចជា៖
១. ការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ដើម្បីឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍ថ្មីៗក្នុងយុគឌីជីថល(អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងរម្មណីយដ្ឋានទេសចរណ៍)។
២. ការគ្រប់គ្រង និងអាជីពក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចជាច្រើន ដែលនៅក្នុងនោះរួមមាន៖
• សណ្ឋាគារ និងសេវាកម្មស្នាក់នៅ
• ក្រុមហ៊ុនអាកាសចរណ៍ និងបដិសណ្ឋារកិច្ច
• ភោជនីយដ្ឋាន និងអាហារដ្ឋានគ្រប់ប្រភេទ
• ព្រឹត្តិការណ៍ទេសចរណ៍(MICE- Meetings, Incentives, Conferences, Exhibitions)
• ក្រុមហ៊ុនទេសចរណ៍(Travel Agency) ប្រតិបត្តិករទេសចរណ៍(Tour Operators)
• ការដឹងជញ្ជូនទេសចរណ៍
• អ្នកជំនាញប្រឹក្សាយោបល់ក្នុងការអភិវឌ្ឍទេសចរណ៍សម្រាប់ស្ថាប័នរដ្ឋ ឯកជន និងអង្គការ។
៣. កម្មវិធីសិក្សារបស់យើងសម្រាប់រយៈពេល៤ឆ្នាំ បានគិតគូយកចិត្តដាក់ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការស្វែងរកអាជីពការងារក្រៅពីទេសចរណ៍ និងបដិសណ្ឋារកិច្ច ដូចជា៖
• មូលដ្ឋានគ្រឹះនៃចំណេះដឹងខាងគណនេយ្យ
• ការគ្រប់គ្រងប្រត្តិការពាណិជ្ជកម្ម (Business Operation)
• ការធ្វើផែនការអាជីវកម្ម
ខណៈពេលដែលវិស័យទេសចរណ៍របស់ព្រះរាជណាចក្រកម្ពុជាកំពុងបន្តរីកចម្រើន អ្នកជំនាញដែលមានជំនាញខ្ពង់ខ្ពស់នៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក៏កំពុងតែមានតម្រូវការកាន់តែច្រើនឡើង។
នៅសាកលវិទ្យាល័យ ន័រតុន មិនបានត្រឹមតែផ្តល់នូវការសិក្សាប្រកបដោយចំណេះដឹងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការបណ្តុះបណ្តាលជាក់ស្តែង ដូចជា ៖
• ការចុះធ្វើទស្សនកិច្ចសិក្សានៅតាមគោលដៅទាក់ទាញទេសចរណ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ឈានមុខគេនានា ជាការបណ្តុះបណ្តាលជាក់ស្តែង
• សហការជាមួយស្ថាប័ននានាទាំងរដ្ឋ និងឯកជនល្អៗដើម្បីនិស្សិតទទួលបាននូវពិភពជាក់ស្តែង ទាក់ទងទៅនឹងជំនាញអាជីព។
• កម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយស្ថាប័នអប់រំនៅក្រៅប្រទេស។
• កម្មវិធីសិក្សាតាមរយៈការរៀបចំសិក្ខាសាលាជាមួយអ្នកជំនាញវិជ្ជាជីវៈល្បីៗ ដែលក្នុងចំណោមនោះក៏មានអតីតនិស្សិតដើម្បីបង្កើនចំណេះដឹងជាក់ស្តែងបន្ថែមពីអ្វីដែលបានសិក្សានៅក្នុងសាលា។
ជាមួយសាស្រ្តចារ្យដែលមានបទពិសោធន៍ ជាអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍ និងប្រកបដោយក្រមសីលធម៌ល្អរួមជាមួយកម្មវិធីសិក្សាទាន់សម័យបាន និងកំពុងប្តេជ្ញាចិត្តត្រៀមណែនាំប្អូនៗប្រកបដោយទំនុកចិត្តក្នុងកម្រិត និងស្តង់ដា(បទដ្ឋាន)ជាតិ និងសាកល អមដោយជំនាញក្នុងពិភពនៃការពិត មិនថាប្អូនៗចង់ក្លាយទៅជាប្រតិបត្តិករទេសចរណ៍ អ្នកគ្រប់គ្រងសណ្ឋាគារ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ អ្នករៀបចំព្រឹត្តិការណ៍ សហគ្រិន ឬអ្នកអភិវឌ្ឍទេសចរណ៍នោះទេ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យ ន័រតុន នឹងប្តេជ្ញាចិត្តខិតខំជួយប្អូនៗឱ្យបានសម្រេចនូវគោលបំណងក្នុងការទទួលបាននូវជំនាញ វិជ្ជាជីវៈអាជីពសម្រាប់អនាគត។
គោលដៅរបស់ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យ ន័រតុន តែមួយគត់គឺជួយជ្រោមជ្រែងកសាងប្អូនៗនិស្សិតក្នុងការកសាងជំនាញប្រកដោយវិជ្ជាជីវៈរឹងមាំ គុណវុឌ្ឍនិភាពជាអ្នកដឹកនាំ និងបណ្តុះបណ្តាលផ្នត់គំនិតជាលក្ខណៈអន្តរជាតិដើម្បីត្រៀមខ្លួនទទួលយកឱកាសការងារល្អទាំងនៅក្នុងស្រុក និងក្រៅស្រុកនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងពាណិជ្ជកម្មទេសចរណ៍ជាច្រើនទៀត។
ចុងក្រោយនេះ ខ្ញុំសូមស្វាគមន៍ប្អូនៗនិស្សិតទាំងអស់ដែលមានបំណង់ចង់បានអាជីពប្រកបដោយវិជ្ជាជីវៈពិតប្រាកដក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច សូមប្អូនៗមកចូលរួមកសាងអនាគតនៃពិភពទេសចរណ៍ជាមួយសាកលវិទ្យាល័យ ន័រតុន។
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ