លំហសិក្សាធិការកម្ពុជា
V1.0
ខ្មែរ
EN
ចូល
ចុះឈ្មោះ
សាកលវិទ្យាល័យន័រតុន
NU
NU
/
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
/
ដឺប៉ាតេម៉ង់សេដ្ឋកិច្ច
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
ដឺប៉ាតេម៉ង់សេដ្ឋកិច្ច
NU_DOE
Ms. Y Daroadh
សូមស្វាគមន៍មកកាន់ផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យន័រតុន។ ផ្នែកសេដ្ឋកិច្ចបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ហើយក៏ជាផ្នែកមួយដែលមានវ័យចំណាស់ជាងគេនៃសាកលវិទ្យាល័យ ដែលបានបណ្តុះបណ្តាលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចជំនាញធនាគារ និងហិរញ្ញវត្ថុ។
ចក្ខុវិស័យរបស់យើងគឺ ផ្តល់ជូននូវការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ រួមទាំងការណែនាំ និងការស្រាវជ្រាវដល់និស្សិតដែលត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមបំពេញការងារប្រកបដោយប្រសិទ្ធិភាពនៅក្នុងសង្គម និងទទួលបានភាពជោគជ័យក្នុងអាជីពការងាររបស់ពួកគេ។ ផ្នែកសេដ្ឋកិច្ចផ្តល់ជូននូវជំនាញសំខាន់ៗចំនួន ៣ គឺ៖
១. ធនាគារ និងហិរញ្ញវត្ថុ
២. សេដ្ឋកិច្ចអភិវឌ្ឍន៍
៣. ការគ្រប់គ្រងការវិនិយោគ និងហានិភ័យហិរញ្ញវត្ថុ
កម្មវិធីសិក្សាបានបង្កើតឡើងដោយគណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សារបស់ផ្នែកសេដ្ឋកិច្ច ដោយផ្តោតលើតម្រូវការនៃទីផ្សារការងារបច្ចុប្បន្នទាំងក្នុងស្រុក និងអន្តរជាតិ។ យើងគាំទ្រការបង្រៀន និងការស្រាវជ្រាវរបស់និស្សិត និងសាស្រ្តាចារ្យដោយបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ បណ្ណាល័យដែលមានសៀវភៅចម្រុះរាប់ពាន់ក្បាល និងបរិយាកាសល្អ។ លើសពីនេះ និស្សិតមានឱកាសចូលរួមក្នុងកម្មវិធីផ្សេងៗ ដូចជាការផ្លាស់ប្តូរការសិក្សាទៅប្រទេសដែលជាដៃគូសហការរបស់សាកលវិទ្យាល័យ ការប្រកួតប្រជែង ដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា ចុះកម្មសិក្សា ក៏ដូចជាកម្មវិធីនិស្សិតពូកែជួយនិស្សិតមិនសូវពូកែជាដើម។
យើងរង់ចាំទទួលស្វាគមន៍ប្អូនៗ ក្នុងការក្លាយជាផ្នែកមួយនៃគ្រួសាររបស់សាកលវិទ្យាល័យន័រតុន។
ព័ត៌មាន និងអត្ថបទចុងក្រោយ
មិនទាន់មានអត្ថបទចុះផ្សាយទេ
ការិយាល័យ
(4)
NU_CSS
បរិញ្ញាបត្រ ពាណិជ្ជកម្ម អចលនទ្រព្យ
NU_CSS
បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ
NU_CSS
បរិញ្ញាបត្រ សេដ្ឋកិច្ចអភិវឌ្ឍន៍
NU_CSS
បរិញ្ញាបត្រ គ្រប់គ្រងការវិនិយោគ និងហានិភ័យហិរញ្ញវត្ថុ
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
សាកលវិទ្យាល័យន័រតុន